តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Julie Ackerman Link

ក្តីស្រឡាញ់ និងពន្លឺ

មានមិ​ត្ត​ភ​ក្តិ​មួយក្រុម បាន​ចា​ប់​ផ្តើម​រៀ​បផែ​នការ​ដាំប​ន្លែ ក្នុង​ច្បារ​ដំណាំ​រប​ស់​ខ្លួ​ន នៅ​រដូវ​ប្រាំង​។ អ្នក​​ខ្លះឆាប់​ចាប់ផ្តើម​អនុវត្ត ដោយ​ដាំ​គ្រា​ប់​ពូ​ជ ខាង​ក្នុងអ​គារ ដើម្បីឲ្យ​ពួ​ក​គេ​អាចគ្រ​ប់​គ្រងលក្ខខ័ណ្ឌប្រកប​ និង​ផ្តល់ឲ្យនូវ​បរិស្ថានដ៏ល្អបំផុត សម្រាប់​ឲ្យ​គ្រាប់ពូជចេញព​ន្លក។ បន្ទាប់​ពីអាកាស​ធាតុ​ត្រជាក់ដ៏គ្រោះថ្នាក់ ដែល​ធ្វើឲ្យ​ទឹកទន្លេ​​កក​ បានក​ន្ល​ងផុតទៅ​ ពួកគេ​នឹង​យ​ក​គ្រាប់​ដែល​ចេ​​ញពន្ល​ក ទៅដាំ​ខាងក្រៅ។​ បន្ទាប់ពីពួកគេបានដាំ ក្នុងច្បា​របន្លែហើយ ពួក​គេត្រូ​វចាប់ផ្តើមសម្អាត​ស្មៅ ដាក់ជី​ ស្រោចទឹ​ក ហើយកា​រពារមិនឲ្យពពួកសត្វកកេរ និងសត្វល្អិត​បំផ្លាញដំណាំ​។ ដូចនេះ ដើម្បីផ​លិតអាហារ គេ​ត្រូវធ្វើការជាច្រើន​។

មុន​ពេ​ល​ពួ​កអ៊ីសា្រអែលចូ​ល​ទឹ​ក​ដីសន្យា លោក​ម៉ូសេ​បានរំឭក​ពួក​គឺ​ អំពី​ការ​ខិ​តខំ​ប​ង្ករ​បង្កើន​ផ​ល។ ពេលពួ​ក​គេកំពុង​រស់​នៅក្នុងនគរអេ​ស៊ីព្ទ ពួកគេត្រូ​វខិតខំធ្វើការបញ្ចូល​ទឹក ក្នុង​ច្បារបន្លែ ដោយប្រើ​កម្លំាងបា​យ(ចោទិយកថា ១១:១០) តែព្រះទ្រ​ង់បា​ន​សន្យា​ថា នៅក្នុងទឹកដី​ដែ​លទ្រង់កំ​ពុង​នាំពួក​គេចូ​លទៅ​រស់នៅ ទ្រង់នឹ​ង​មិនឲ្យពួកគេពិបាក​ដូច​មុន​ឡើ​យ គឺដូច​ដែ​លទ្រ​ង់បា​នមានបន្ទូល​ថា ទ្រង់​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​នោះ​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ  និង​ខាង​ចុង​រដូវ(ខ.១៤)។  ដើម្បី​ទទួល​ព្រះពរ​នោះ  ទ្រង់មាន​លក្ខខ័​ណ្ឌ​មួ​យ គឺឲ្យ​ពួ​កគេ​ “ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​ ដែលទ្រង់​ប្រាប់​នោះ ឲ្យ​បាន​ស្រឡាញ់​ដល់ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពួកគេ និង​គោរព​ប្រតិបត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ផង(ខ.១៣)។ ព្រះ​អម្ចាស់​កំពុង​នាំរា​ស្ត្រ​ទ្រង់  ទៅក​ន្លែង​មួយ  ដែល​នៅទី​នោះ  ការ​ស្តាប់​បង្គាប់  និង​ព្រះព​ររ​បស់​ទ្រ​ង់ នឹ​ងជួយឲ្យ​ពួក​គេរស់​នៅ​ជាពន្លឺ ដល់​មនុស្សដែល​នៅជុំវិញ​ពួក​គេ​។

ព្រះទ្រ​ង់ក៏មានព្រះទ័​យដូ​ចនេះ សម្រាប់​យើងផង​ដែរ។ ទ្រង់ស​ព្វព្រះទ័យ​ឲ្យយើ​ងបង្ហាញចេញ​នូវ​សេចក្តី​ស្រ​ឡាញ់…

ក្តីអំណរនៅទីបញ្ចប់

លោក​គ្រីស ហ៊ែឌ​ហ្វៀល​(Chris Hadfield) ដែល​ជាអាកាស​យាន្តនិកជនជាតិកាណាដា ធ្លាប់បា​នពិពណ៌នា អំពី​ការ​ជិះរ៉ុកកែត​ដែលគេបាញ់បង្ហោះ​ចូលទៅក្នុងទីអវ​កាស ដោយប្រើពាក្យ​ សម្លេង​ទ្រហឹង ការញ័ររញ្ជួយ សំពាធ ដំ​ភ្លើង។ ពេល​ដែលរ៉ុកកែតនោះហោះចេញពីផែនដី ឆ្ពោះ​ទៅ​រ​កស្ថា​នីយអ​វកាស​អ​​​ន្តរ​​ជាតិ ទម្ងន់នៃទំ​នាញ​ដីមាន​ការ​កើន​ឡើង ហើយ​ការដក​ដង្ហើម​ប្រែ​ជាមា​នកា​រ​ពិបាក។ ពេល​ដែល​គា​ត់គិ​តថា​ គាត់ហៀ​បនឹ​ង​ដាច់​ខ្យល់​ហើ​យ រ៉ុក​កែត​នោះក៏បាន​​រំដោះ​ខ្លួ​នចូលទៅ​ក្នុងទីដែ​ល​​អ្វីៗប្រែជា​គ្មាន​ទ​ម្ងន់។ គាត់​មិន​បា​នបា​ត់​បង់​ស្មារតី​ឡើយ ផ្ទុយ​ទៅវិ​ញ​គា​ត់​បែ​រ​ជា​អស់​សំ​ណើ​ច។

ការ​ពិពណ៌នា​រ​បស់​គា​ត់ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​កឃើ​ញ​ថ្ងៃ​ដែល​ម្តាយ​របស់​ខ្ញុំ ជិត​ដល់​ពេ​ល​លាចាក​លោក។ ភាព​ធ្ងន់​ធ្ង​រ​នៃជីវិ​តមា​ន​កា​រ​កើន​ឡើង រហូតដ​ល់​ពេ​ល​ដែល​គា​ត់លែ​ង​មាន​កម្លាំង​ដក​ដង្ហើម​ទៀត​។​ ពេលនោះ​គា​ត់​ក៏បា​ន​រួច​ផុត​ពីកា​រឈឺ​ចា​ប់ ហើយ​ក៏បា​ន​ចូល​ទៅក្នុង “ភាព​គ្មាន​ប​ន្ទុក” នៃ​នគរ​ស្ថាន​សួគ៌​។ ខ្ញុំ​ចូល​ចិ​ត្ត​គិ​តថា​ គាត់បានសើ​ច​ដោយ​អំ​ណរ ពេល​គាត់​បានដ​ក​ដ​ង្ហើម​ជាលើ​កដំ​បូង ក្នុងព្រះវ​ត្ត​មានព្រះយេស៊ូវ នៅន​គរ​ស្ថាន​សួ​គ៌។ រឿង​នេះ ក៏បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំ អំពី​កាល​ដែល​ព្រះយេ​ស៊ូវ​ទ្រង់​ជិត​អស់​ព្រះជន្ម​ នៅពេ​ល​រសៀល​ថ្ងៃសុ​ក្រ។ ព្រះ​ទ្រង់​បា​ន​ដាក់​ទម្ងន់​នៃ​អំពើបា​បនៃ​លោ​កិយ​ទាំង​មូល មក​លើព្រះ​អង្គ​ទ្រ​ង់ គឺ​អំពើបា​ប​ពីអតីត​កាល ក្នុង​ពេលប​ច្ចុប្បន្ន និង​ពេល​អនាគត​ ហើយ​ទ្រង់ក៏​ដក​ដង្ហើ​មលែ​ងរួ​ច។ បន្ទាប់​មក ទ្រង់​មាន​បន្ទូ​ល​ថា “ឱ​ព្រះវរបិតា​​អើយ ទូលប​ង្គំ​សូម​​​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ”(លូកា ២៣:៤៦)។ បន្ទាប់​ពីទ្រង់​បា​នថ​ប់​ដ​ង្ហើម ដោយ​ទម្ងន់​នៃអំពើ​បាប​រ​បស់​យើ​ង ព្រះ​យេស៊ូវ​ទ្រ​ង់ក៏​បានមា​នព្រះ​ជន្ម​រស់​ឡើង​វិ​ញ ហើយ​សព្វ​ថ្ងៃនេះ​ ​ទ្រង់មា​នព្រះជន្ម​គង់​នៅ​ ដោយ​អំពើ​បា​ប និង​សេចក្តី​ស្លាប់​គ្មាន​អំណា​ច​លើ​ទ្រង់​ឡើ​យ។ អ្ន​កដែ​ល​ទទួល​ជឿព្រះគ្រីស្ទ នឹង​បាន​ទៅ​នៅជា​មួយ​ទ្រ​ង់​ នៅថ្ងៃ​ណា​មួយ​ ​ហើយ​នៅ​ថ្ងៃនោះ​…

អ្នកបញ្ចាំងពន្លឺ

ភូមិរីជូកានជាភូមិដ៏តូចមួយ ដែលមានភាពកក់ក្តៅ នៅប្រទេសនរវេយ ជាកន្លែងដ៏សប្បាយរីករាយ គួរឲ្យចង់រស់នៅ លើកលែងតែក្នុងរដូវរងារ ដែលមិនមានពន្លឺព្រះអាទិត្យអស់ជាច្រើនខែ។ ភូមិនេះមានទីតាំង ក្នុងជ្រលងភ្នំមួយ នៅជើងភ្នំហ្គូស្តាតូភេន ដ៏ខ្ពស់ត្រដែត បានជារៀងរាល់ឆ្នាំ ភូមិនេះមិនបានទទួលពន្លឺថ្ងៃដោយផ្ទាល់ អស់រយៈពេលកន្លះឆ្នាំ។ អ្នកភូមិបាននាំគ្នាគិតចង់ដាក់កញ្ចក់ នៅលើកំពូលភ្នំ ដើម្បីឲ្យចាំងពន្លឺថ្ងៃចូលភូមិរបស់ពួកគេ តាំងពីយូរមកហើយ។ ប៉ុន្តែ គំនិតនេះ មិនអាចឲ្យគេអនុវត្តតាមបាន។  តែក្នុងឆ្នាំ ២០០៥ មានសិល្បៈករក្នុងភូមិម្នាក់ បានចាប់ផ្តើម “គម្រោងកញ្ចក់” ដើម្បីនាំអ្នកភូមិទាំងនោះ ឲ្យរួមគ្នាធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត។ ៨ឆ្នាំក្រោយមក ក្នុងខែតុលា ឆ្នាំ២០១៣ គេក៏បានចាប់ផ្តើមដាក់កញ្ចក់ឲ្យមានដំណើរការ។ អ្នកភូមិក៏បានទៅប្រមូលផ្តំគ្នា ក្នុងទីលានភូមិ ដើម្បីទទួលពន្លឺដែលបានចាំងពីពន្លឺថ្ងៃនោះ។

បើយើងងាកមកគិត ក្នុងន័យខាងវិញ្ញាណវិញ យើងឃើញថា ភាគច្រើននៃតំបន់ក្នុងពិភពលោក មានលក្ខណៈមិនខុសពីភូមីរីយូកានទេ ព្រោះតំបន់ទាំងនោះមានបញ្ហាដែលគរដូចភ្នំដ៏ខ្ពស់ ដែលបាំងមិនឲ្យពន្លឺរបស់ព្រះយេស៊ូវ ចាំងចូលបាន។ ប៉ុន្តែ ព្រះទ្រង់នៅតែប្រើយុទ្ធសាស្ត្រ ចាត់កូនរបស់ទ្រង់ជាច្រើន ឲ្យចេញទៅនាំពន្លឺចូលក្នុងតំបន់ទាំងនោះ គឺមិនខុសពីកញ្ចក់ដែលចាំងពន្លឺថ្ងៃចូលភូមិដែលត្រូវការពន្លឺនោះឡើយ។ លោកយ៉ូហានបាទ្ទីស ស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានចាត់ទៅនោះ។ គាត់បានមកសម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីព្រះយេស៊ូវ ដែលជាពន្លឺ ដល់ “អ្នកដែលកំពុងរស់នៅក្នុងភាពងងឹត និងក្នុងស្រមោលនៃសេចក្តីស្លាប់”(យ៉ូហាន ១:៧ លូកា ១:៧៩)។

ដែលពន្លឺថ្ងៃ…

ទ្វារឆ្មា

ខ្ញុំ និងស្វាមីរបស់ខ្ញុំ មានសមាជិកថ្មីមួយក្នុងគ្រួសារ ដែលជាកូនឆ្នាអាយុ២ខែ ឈ្មោះចាសពើរ(Jasper)។ ដើម្បីថែរក្សាកូនឆ្មារបស់យើងឲ្យមានសុវត្ថិភាព យើងត្រូវកែប្រែទម្លាប់ចាស់មួយចំនួន  ដែលមានដូចជា  ទម្លាប់ចំហរទ្វារចោល ជាដើម។  តែយើងនៅមានបញ្ហាមួយទៀត  គឺមាត់ជណ្តើរដែលចំហរ។ សត្វឆ្មាចូលចិត្តឡើងទៅកន្លែងខ្ពស់។ ពេលណាវានៅជាន់ខាងក្រោមជាមួយខ្ញុំ វាតែងតែតាំងចិត្តថា នឹងឡើងទៅជាន់លើ។ ការព្យាយាមដាក់វា ក្នុងកន្លែងមានសុវត្ថិភាព មិនឲ្យវាទៅណា មិនមែនជាការងាយទេ ខ្ញុំត្រូវមានការឆ្នៃប្រឌិត។ ទ្វារដែលយើងដាក់កុំឲ្យក្មេង និងឆ្កែឡើងចុះជណ្តើរ មិនអាចរារាំងសត្វឆ្មាបានទេ។

ពេលខ្ញុំគិតអំពីទ្វារសម្រាប់ការពារសត្វឆ្នា ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះយេស៊ូវមានបន្ទូលប្រដូចព្រះអង្គទ្រង់ថា “ខ្ញុំជាទ្វារចៀម”(យ៉ូហាន ១០:៧)។ នៅតំបន់មជ្ឈិមបូព៌ាពីសម័យដើម គេដាក់សត្វចៀមក្នុងក្រោលដ៏ធំ ដែលមានច្រកទ្វារមួយ សម្រាប់ឲ្យសត្វចៀមចេញចូល។ នៅពេលយប់ ពេលដែលសត្វចៀមកំពុងនៅក្នុងក្រោលយ៉ាងសុខសាន្ត អ្នកគង្វាលក៏បានដេកនៅច្រកទ្វារ ដើម្បីធ្វើជាទ្វារ កុំឲ្យមនុស្ស ឬសត្វសាហាវណាអាចឆ្លងកាត់គាត់បានឡើយ។

ទោះបីជាខ្ញុំចង់ថែរក្សាសត្វឆ្មា ឲ្យមានសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចចាំនៅមាត់ទ្វារ កុំឲ្យវាឡើងចុះបានឡើយ ព្រោះខ្ញុំមានការងារជាច្រើនទៀត ដែលត្រូវធ្វើ។ ប៉ុន្តែ ព្រះយេស៊ូវមិនដូច្នោះទេ  ទ្រង់បានធ្វើជាទ្វារចៀម  ដើម្បីការពារយើងគ្រប់ពេល កុំឲ្យយើងមានគ្រោះថ្នាក់ខាងវិញ្ញាណ ដែលបង្ករដោយអារក្ស ដែលជាខ្មាំងសត្រូវរបស់យើង។-Julie Ackerman Link

សួរអ្នកនិពន្ធ

ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានចូលរួមជាមួយក្លិបអ្នកអានសៀវភៅ។ ជាពិសេស យើងឲ្យមិត្តភក្តិមួយចំនួនអានសៀវភៅមួយក្បាល ហើយយើងក៏បានពិភាក្សាគ្នា អំពីគោលគំនិតរបស់អ្នកនិពន្ធ។ បន្ទាប់មក ក្នុងចំណោមយើង មានមនុស្សម្នាក់បានសួរសំណួរមួយ ដែលយើងមិនអាចឆ្លើយបាន។ ហើយមានម្នាក់ទៀត ក៏បាននិយាយថា “ទាល់តែសួរអ្នកនិពន្ធ ទើបយើងដឹងចម្លើយ”។ មានក្រុមអ្នកអានសៀវភៅកាន់តែច្រើន នៅទីក្រុងញូយ៉ក កំពុងមានបញ្ហាដូចនេះដែរ បានជាអ្នកនិពន្ធក៏បានអនុញ្ញាតឲ្យក្រុមអ្នកអានសៀវភៅទាំងឡាយ សួរសំណួរដោយផ្ទាល់ ដោយបង់ប្រាក់ជាច្រើន ដល់គាត់។

តើក្រុមអ្នកអានសៀវភៅខុសពីក្រុមអ្នករៀនព្រះគម្ពីរយ៉ាងណាខ្លះ? ពេលណាយើងជួបជុំគ្នា នោះព្រះយេស៊ូវទ្រង់ក៏គង់នៅជាមួយយើងផងដែរ។ ទ្រង់មិនតម្រូវឲ្យយើងបង់ប្រាក់ សម្រាប់ព្រះវត្តមានទ្រង់ឡើយ។ ទ្រង់តែងតែមានពេលសម្រាប់យើងជានិច្ច ហើយក៏មិនពិបាកក្នុងការធ្វើដំណើរមកជួបយើងដែរ។ ជាងនេះទៅទៀត យើងមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំឲ្យយើងមានការយល់ដឹង ក្នុងព្រះបន្ទូល។ មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់ក៏បានសន្យាដល់ពួកសាវ័កផងដែរថា ទ្រង់នឹងចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យយាងចុះមកបង្ហាត់បង្រៀនពួកគេ(យ៉ូហាន ១៤:២៦)។

ព្រះដែលជាអ្នកនិពន្ធព្រះគម្ពីរ ទ្រង់អាចជួបយើង គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដូចនេះ ពេលយើងមានសំណួរអ្វីមួយ យើងអាចទូលសួរទ្រង់ ដោយទុកចិត្តថា ទ្រង់នឹងឆ្លើយតប តាមពេលវេលារបស់ទ្រង់ គឺមិនមែនតាមពេលវេលារបស់យើងនោះទេ។

ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានគំនិតគិតដូចទ្រង់(១កូរិនថូស ២:១៦) ដែលជាអ្នកនិពន្ធនៃព្រះគម្ពីរ ប្រយោជន៍ឲ្យយើងស្គាល់ភាពអស្ចារ្យនៃអំណោយ ដែលទ្រង់បានប្រទានយើង ដោយឥតគិតថ្លៃ(ខ.១២)។-Julie Ackerman Link

សេចក្តីស្រឡាញ់អស់ពីចិត្ត

ក្នុងសៀវភៅ ដែលមានចំណងជើងថា ទ្រឹស្តីជាទូទៅអំពីសេចក្តីស្រឡាញ់ អ្នកនិពន្ធបានសរសេរថា “ពេលដែលគំនិត និងអារម្មណ៍ប៉ះទង្គិចគ្នា ចិត្តរបស់មនុស្សច្រើនតែមានប្រាជ្ញាកាន់តែខ្លាំង”។ កាលពីដើម គេជឿថា មនុស្សគួរតែឲ្យគំនិតគ្រប់គ្រងចិត្តរបស់ខ្លួន ប៉ុន្តែ សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា មនុស្សគួរតែឲ្យចិត្តគ្រប់គ្រងគំនិតរបស់ខ្លួន។ ម្យ៉ាងទៀត គេថា “មនុស្សដែលយើងស្រឡាញ់ អាចនាំឲ្យអត្តចរិត និងការគិតរបស់យើងមានការប្រែប្រួល”។

អ្នកដែលយល់ព្រះគម្ពីរច្រើន ប្រហែលជាអាចដឹងថា ព្រះគម្ពីរបានចែងអំពីបញ្ហានេះ តាំងពីយូរណាស់មកហើយ។ វាមិនមែនជាអ្វីដែលគេទើបតែរកឃើញនោះឡើយ។ ជាក់ស្តែង ក្រឹត្យវិន័យសំខាន់បំផុត ដែលព្រះប្រទានដល់រាស្រ្តរបស់ទ្រង់ ក៏បានប្រាប់យើងថា ចិត្តរបស់មនុស្សម្នាក់ៗមានភាពសំខាន់ជាងគំនិតរបស់ខ្លួន។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង”(ចោទិយកថា ៦:៥)។ នៅគ្រាសញ្ញាថ្មី ព្រះយេស៊ូវក៏បានបង្គាប់យើង ឲ្យស្រឡញ់ព្រះ “អស់ពីគំនិត” ថែមទៀត ដូចដែលមានចែងក្នុងកណ្ឌដំណឹងល្អម៉ាកុស និងលូកា(ម៉ាកុស ១២:៣០ លូកា ១០:២៧)។ ការអ្វីដែលអ្នកវិទ្យាសាស្រ្តទើបតែរកឃើញ គ្រាន់តែជាអ្វីដែលព្រះគម្ពីរបានបង្រៀនតាំងពីយូរណាស់មកហើយ។

អ្នកដែលដើរតាមព្រះគ្រីស្ទ ក៏បានដឹងផងដែរថា ព្រះដែលយើងស្រឡាញ់ ទ្រង់មានសារៈសំខាន់យ៉ាងណាចំពោះយើង។ ពេលដែលយើងស្តាប់បង្គាប់តាមក្រឹត្យវិន័យ ដែលសំខាន់បំផុត ដោយស្រឡាញ់ព្រះជាទីមួយ នោះយើងប្រាកដជានឹងបានរស់នៅ ដោយមានគោលបំណងច្បាស់លាស់ ដែលល្អលើសពីក្តីស្រមៃ ឬលើសពីសមត្ថភាពដែលយើងអាចរកបានផង។ ពេលដែលយើងមានចិត្តស្រឡាញ់ព្រះលើសពីអ្វីៗទាំងអស់ ចិត្តរបស់យើងនឹងផ្តោតទៅលើការបម្រើ និងការបំពេញព្រះទ័យទ្រង់ ពោលគឺយើងចង់ធ្វើអ្វីៗ…

ពេលដែលព្រះទ្រង់ស្ងាត់ស្ងៀម

ខ្ញុំចូលចិត្តថតរូបថ្ងៃរៀបលិច នៅមាត់បឹងមីឈីហ្គិន។ ពេលខ្លះ ថ្ងៃលិចនៅទីនោះ មានពណ៌ជាច្រើនស្រទាប់  មានពេលខ្លះទៀត មានពណ៌ខ្ចីស្អាត។ ជួនកាល ថ្ងៃបានលិចយ៉ាងស្ងាត់ស្ងៀម នៅមាត់បឹង។ ពេលខ្លះថ្ងៃលិច មានសណ្ឋានដូចបន្ទុះចេញជាភ្លើង។ បើប្រៀបធៀបសម្រស់ធម្មជាតិ និងសម្រស់មនុស្ស ខ្ញុំចូលចិត្តសម្រស់របស់មនុស្សជាង។ ប៉ុន្តែ សម្រស់ទាំងពីរសុទ្ធតែបង្ហាញពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ខ្ញុំចូលចិត្តជញ្ជឹងគិតអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ ក្នុងលោកិយនេះ។ ខ្ញុំចូលចិត្តការឆ្លើយតបរបស់ទ្រង់ ដោយការអស្ចារ្យ ជាងការផ្គត់ផ្គង់លក្ខណៈធម្មតា ជាប្រចាំថ្ងៃ។ ប៉ុន្តែ ការទាំងពីរនេះ សុទ្ធតែជាកិច្ចការដែលទ្រង់ធ្វើ ដែលចាំបាច់សម្រាប់យើង។

លោកអេលីយ៉ាក៏ធ្វើការជ្រើសរើសស្រដៀងនឹងខ្ញុំផងដែរ។ គាត់បានឃើញការអស្ចារ្យរបស់ព្រះ ជាញឹកញាប់ បានជាគាត់មានអារម្មណ៍ថា ដូចជាគ្មានអ្វីប្លែក។ ពេលគាត់អធិស្ឋាន ព្រះទ្រង់ក៏បានឆ្លើយតប ដោយកាអស្ចារ្យទាស់ប្រឆាំងនឹងពួកហោរារបស់ព្រះបាល បន្ទាប់មក ទ្រង់ក៏បានបញ្ឈប់ភាពរាំងស្ងួត ដែលបានកើតមានអស់ជាយូរឆ្នាំ និងនាំឲ្យមានគ្រោះទុរភិក្សជាច្រើន(១ពង្សាវតាក្សត្រ ១៨)។ តែក្រោយមក លោកអេលីយ៉ាមានអារម្មណ៍ភ័យខ្លាច ហើយក៏បានរត់គេចខ្លួន។ ព្រះទ្រង់ក៏បានចាត់ទេវតា  ឲ្យមកផ្គត់ផ្គង់អាហារ  ដើម្បីឲ្យគាត់មានកម្លាំងធ្វើដំណើរ។  ៤០ថ្ងៃក្រោយមក  គាត់ក៏បានមកដល់ភ្នំហូរ៉ែប។ ព្រះទ្រង់ក៏បានបង្ហាញគាត់ថា ទ្រង់នឹងមានបន្ទូលមកកាន់គាត់ ដោយសម្លេងតូចរហៀង គឺមិនមែនដោយការអស្ចារ្យទៀតឡើយ(១៩:១១-១២)។

បើសិនជាអ្នកមានការបាក់ទឹកចិត្ត ដោយសារមិនបានឃើញទ្រង់បង្ហាញព្រះចេស្តា ដោយការអស្ចារ្យ នោះអ្នកត្រូវដឹងថា ទ្រង់ប្រហែលជាកំពុងតែបង្ហាញព្រះអង្គទ្រង់ ដោយព្រះវត្តមានដ៏ស្ងប់ស្ងាត់។-Julie Ackerman Link

កែប្រែកំហុសឲ្យក្លាយជាការល្អ

ពេលដែលលោកហឺប៊ី ហ៊ែនខក់(Herbie Hancock)  ទើបតែចាប់ផ្តើមអាជីពជាអ្នកលេងតន្រ្តីហ្សាស គេបានអញ្ជើញគាត់ឲ្យទៅចូលរួមលេងភ្លេង ជាមួយលោកម៉ាល ដាវីស(Miles Davis) ដែលជាតន្រ្តីករដ៏ល្បីល្បាញនៅសម័យនោះ។ លោកហ៊ែនខក់ បាននិយាយ នៅក្នុងបទសំភាសថា កាលនោះ គាត់មានអារម្មណ៍ភ័យផងអរផង តែពេលនោះ គាត់បានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ ព្រោះលោកដាវីសបានលើកទឹកចិត្តគាត់ ឲ្យមានការលូតលាស់យ៉ាងខ្លាំង។ ពេលដែលអ្នកទាំងពីរកំពុងប្រគុំតន្រ្តីបានយ៉ាងល្អ លោកហ៊ែនខក់ក៏បានលេងភ្លេងខុសអ័គ័រ។ លោកហ៊ែនខក់មានការខ្មាស់អៀនណាស់ តែលោកដាវីសនៅតែបន្តលេងភ្លេងទៀត ហាក់ដូចគ្មានរឿងអ្វីកើតឡើង។ ហើយលោកដាវីសក៏បានលេងណោត ជួយឲ្យគាត់លេងអ័គ័រត្រូវឡើងវិញ។

ត្រង់ចំណុចនេះ លោកដាវីសពិតជាបានផ្តល់នូវគំរូនៃភាពជាអ្នកដឹកនាំដ៏ល្អ។  លោកដាវីសមិនបានស្តីបន្ទោសលោកហ៊ែនខក់ ឬធ្វើឲ្យគាត់ខ្មាស់គេឡើយ     ទោះបីជាគាត់បានធ្វើឲ្យខូចការប្រគុំតន្រ្តីក៏ដោយ។ ផ្ទុយទៅវិញ គាត់គ្រាន់តែកែសម្រួលផែនការរបស់គាត់ ហើយធ្វើឲ្យកំហុសដ៏ធ្ងន់នោះ ក្លាយជាការប្រគំដ៏ពិរោះ។

ការអ្វីដែលលោកដាវីសបានធ្វើសម្រាប់លោកហ៊ែនខក់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់លោកពេត្រុស។ ពេលលោកពេត្រុសដកដាវកាត់ដាច់ស្លឹកត្រចៀករបស់មនុស្សម្នាក់ ក្នុងចំណោមហ្វូងមនុស្ស ដែលមកចាប់ព្រះយេស៊ូវ ព្រះយេស៊ូវក៏បានប្រោសត្រចៀកម្នាក់នោះ ឲ្យជាវិញ(លូកា ២២:៥១)។ ការនេះបានបង្ហាញឲ្យគេដឹងថា នគរទ្រង់ជានគរនៃការប្រោសឲ្យជា មិនមែននគរនៃការបង្ករឲ្យមានការឈឺចាប់នោះទេ។   ជាញឹកញាប់  ព្រះយេស៊ូវបានប្រើកំហុសរបស់ពួកសាវ័ក ដើម្បីបង្ហាញឲ្យគេស្គាល់ផ្លូវដ៏ត្រឹមត្រូវ។ ការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកសាវ័ក ទ្រង់ក៏អាចធ្វើសម្រាប់យើងផងដែរ។  ហើយការអ្វីដែលទ្រង់បានធ្វើសម្រាប់យើង នោះយើងក៏អាចធ្វើសម្រាប់អ្នកដទៃដែរ។ យើងមិនត្រូវពង្រីកកំហុសរបស់គេទេ ផ្ទុយទៅវិញ យើងអាចកែប្រែកំហុសទាំងនោះ ឲ្យក្លាយជាការអត់ឱនទោស ការប្រោសឲ្យជា និងការប្រោសលោះ ឲ្យរួចពីចំណង។-Julie…

ចំពេលល្អណាស់

មានពេលមួយ អ្នកដឹកនាំក្រុមចម្រៀង បានឈរនៅពីមុខឆាក ដោយភ្នែកពិនិត្យមើលក្រុមចម្រៀង និងក្រុមភ្លេង។  ក្រុមចម្រៀងក៏បានបើកក្រដាស់ចម្រៀង  និងចូលទៅកាន់កន្លែងដែលខ្លួនត្រូវឈរ រួចកាន់ក្រដាស់ចម្រៀង ដោយលើកវាឲ្យខ្ពស់ល្មមនឹងអាចមើលឃើញអ្នកដឹកនាំក្រុមចម្រៀងនៅខាងមុខ។ ក្រុមភ្លេងក៏បានដាក់ក្រដាស់ភ្លេងនៅលើទម្រ ហើយសម្រួលឥរិយ៉ាបថនៅលើកន្លែងអង្គុយរៀងខ្លួន រួចពួកគេអង្គុយស្ងៀម ដោយរង់ចាំការបញ្ជាពីអ្នកដឹកនាំក្រុមចម្រៀង។ រីឯអ្នកដឹកនាំក្រុមចម្រៀងវិញ  គាត់រង់ចាំ  ទាំងមើលទៅពួកគេទាំងអស់គ្នា ដើម្បីឲ្យដឹងថា ពួកគេរួចរាល់ហើយឬនៅ។ បន្ទាប់មក  គាត់ក៏បានលើកចង្គិះបញ្ជា ហើយសម្លេងដ៏ពិរោះនៃបទ “សូមស្វាគមន៍ព្រះមែស៊ី” ក៏បានបន្លឺឡើងយ៉ាងគ្រលួច ក្នុងព្រះវិហារធំ។

សម្លេងដ៏ពិរោះរណ្តំដែលនៅជុំវិញខ្លួនខ្ញុំនៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបរីករាយ ចំពោះពិធីបុណ្យណូអែល ដែលបានចាប់ផ្តើមឡើង ចំពេលវេលាដ៏ល្អ ដោយព្រះមែស៊ីបានយាងមកប្រសូត្រជាមនុស្ស កាលពីជាង២ពាន់ឆ្នាំមុន ដែលព្រះអង្គជា “សំដេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក”(ហេព្រើ ៩:១១)។

ជារៀងរាល់ពេលបុណ្យណូអែល ពេលដែលយើងអបអរការយាងមក ជាលើកទីមួយនៃព្រះគ្រីស្ទ ដោយការប្រគុំតន្រ្តីដ៏រុងរឿង ខ្ញុំបាននឹកចាំថា រាស្រ្តរបស់ព្រះអង្គកំពុងតែត្រៀមខ្លួនជាស្រេច សម្រាប់ការឲ្យសញ្ញា   ដែលបញ្ជាក់ថា   ព្រះគ្រីស្ទនឹងយាងមកវិញ   គឺមិនខុសពីសមាជិកនៃក្រុមចម្រៀង និងក្រុមភ្លេង ដែលត្រៀមខ្លួនជាស្រេចសម្រាប់ការបញ្ជារបស់អ្នកដឹកនាំក្រុមតន្ត្រី។ នៅថ្ងៃនោះ យើងនឹងបានចូលរួមជាមួយព្រះអង្គ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយនៃការប្រោសលោះ ដែលនឹងធ្វើឲ្យអ្វីៗទាំងអស់ប្រែជាថ្មីឡើង(វិវរណៈ ២១:៥)។ ភ្នែករបស់យើងត្រូវផ្តោតទៅលើព្រះដែលជាអ្នកដឹកនាំយើង ហើយត្រូវប្រាកដថា យើងបានត្រៀមខ្លួនហើយ។-Julie Ackerman Link

អ្នកធ្វើតាមបណ្តាំបានល្អ

មានមនុស្សជាច្រើន បានខិតខំប្រឹតប្រៀង ដើម្បីឲ្យធនធានរបស់ខ្លួនមានប្រយោជន៍ បន្ទាប់ពីខ្លួនបានស្លាប់ទៅ។ ពួកគេក៏បានរៀបចំធនធានទាំងនោះ និងសរសេរពាក្យបណ្តាំ ហើយបង្កើតមូលនិធិ ដើម្បីធានាថា នឹងមានអ្នកបន្តប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីបំពេញគោលបំណងដ៏ល្អ បន្ទាប់ពីជីវិតរបស់ពួកគេ នៅលើផែនដីនេះត្រូវបញ្ចប់។ ដូចនេះ ពួកគេចង់ឲ្យមានអ្នកបន្តកាន់កាប់ទ្រព្យសម្បត្តិនោះ ឲ្យបានល្អ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងជីវិតរបស់យើង យើងក៏ចាំបាច់ត្រូវអនុវត្តតាមបណ្តាំរបស់ព្រះ ឲ្យបានល្អផងដែរ។ ព្រះទ្រង់មិនគ្រាន់តែបានបង្គាប់ជនជាតិអ៊ីស្រាអែល ឲ្យបង្រៀនកូនរបស់ខ្លួនអំពីក្រឹត្យវិន័យរបស់ព្រះអង្គប៉ុណ្ណោះទេ តែថែមទាំងបានឲ្យបង្រៀនពួកគេ ឲ្យស្គាល់ប្រវត្តិសាស្រ្តនៃគ្រួសាររបស់ខ្លួនផងដែរ។ ជនជាតិអ៊ីស្រាអែលដែលជាឪពុកម្តាយ និងជីដូនជីតា មានការទទួលខុសត្រូវ នៅក្នុងការប្រាប់កូនចៅរបស់ខ្លួនអំពីរឿងរ៉ាវ ឬប្រវត្តិកាលពីមុន ដើម្បីឲ្យពួកគេដឹង អំពីរបៀបដែលព្រះបានជួយសង្រ្គោះពួកគេ(ចោទិយកថា ៤:១-១៤)។

ព្រះបានប្រទានឲ្យយើងម្នាក់ៗមានរឿងនៃជីវិត ខុសពីគ្នា។ ផែនការដែលព្រះអង្គមានចំពោះជីវិតយើងម្នាក់ៗ គឺមានលក្ខណៈពិសេសរៀងៗខ្លួន។ តើអ្នកដទៃដឹងថា អ្នកមានជំនឿលើអ្វី ហើយដឹងពីមូលហេតុដែលអ្នកមានជំនឿឬទេ? តើគេដឹងថា អ្នកបានទទួលជឿព្រះដោយរបៀបណាទេ ហើយតើព្រះអង្គបានធ្វើការក្នុងជីវិតអ្នកយ៉ាងដូចម្តេចខ្លះ ដើម្បីពង្រឹងជំនឿរបស់អ្នក? តើពួកគេដឹងថា ព្រះអង្គមានព្រះទ័យស្មោះត្រង់យ៉ាងណា ហើយបានជួយអ្នកយ៉ាងណាខ្លះ ពេលអ្នកមានការសង្ស័យ និងការខកចិត្ត?

យើងមានអភ័យឯកសិទ្ធិ នៅក្នុងការចែកចាយអំពីរឿង ឬប្រវត្តិនៃភាពស្មោះត្រង់របស់ព្រះ ដល់អ្នកជំនាន់ក្រោយ ឬអ្នកដទៃ។ ចូរយើងកត់ទុកនូវរឿងនៃភាពស្មោះត្រង់របស់ព្រះអង្គ ហើយចែករំលែករឿងនោះដល់អ្នកដទៃ។ ចូរយើងធ្វើតាមបណ្តាំព្រះអង្គឲ្យបានល្អ ដោយចែកចាយរឿងដែលព្រះអង្គកំពុងតាក់តែង តាមរយៈជីវិតយើង។-Julie Ackerman Link